Friday, August 21, 2009

សម្ព័ន្ធភាពរវាង បុរសនិងស្រ្តី

ធម្មជាតិរបស់មនុស្សតែងតែចូលចិត្តរស់នៅរួមគ្នា

ជាក្រុមឬជាសង្គម

ដោយមានទំនាក់ ទំនងនឹងគ្នា មានការពឹងពាក់គ្នា

និងមានការជួយឧបត្ថម្ភជ្រោមជ្រែងគ្នាទៅវិញទៅ

មក ទើបមនុស្សអាចនឹងទ្រទ្រង់ជីវិតឲ្យរស់នៅក្នុង

សង្គមយ៉ាងប្រក្រតីសុខ។ ហេតុ

នេះ​ សម្ព័ន្ធភាពរវាងបុរសនិងស្រ្តី

គឺជាអ្វីដែលចាំបាច់

នៅក្នុងសង្គម និងអាចចាត់ទុក

ថា ជាចំណុចចាប់ផ្តើមដែលនឹងនាំឆ្ពោះទៅកាន់ការរួមរស់

រួមសុខរួមទុក្ខ រួមជាមួយ


គ្នារវាងបុរសនិងស្រ្តីហើយបង្កើតបានជាគ្រួសារថ្មីមួយទៀត។





  • អត្ថប្រយោជន៍នៃសម្ព័ន្ធភាពរវាងបុរសនិងស្រ្តី



ដើម្បីបំពេញនូវតំរូវការផ្នែកចិត្តសាស្ត្រ

គឺអាចជួយឲ្យកើតមានការពេញចិត្ត ព្រោះ

វាអាចបំពេញនូវអ្វីដែលខ្លួនឯងពុំមាន។

ដើម្បីបំពេញនូវតំរូវការផ្នែកជីវសាស្ត្រ ព្រោះ

វាគឺជាចំណុចចាប់ផ្តើមនៃការបង្ហាត់ពូជ ដើម្បី

បន្តពូជពង្សត្រកូល។ដើម្បីបំពេញនូវតំរូវការ

ផ្នែកសង្គមសាស្ត្រ ព្រោះសម្ព័ន្ធភាភរវាងភេទជា

លក្ខខ័ណ្ឌម្យ៉ាងដែល កំនត់ដោយសង្គម


ហើយមានសមាជិករបស់សង្គមនោះចាំបាច់

ត្រូវធ្វើបន្តគ្នារៀងមក។

ស្វែងយល់អំពីភាភខុសគ្នារវាងភេទ

ទាំងបុរសទាំងស្ត្រីគួរតែសិក្សា

ស្វែងយល់ពីធម្មជាតិរបស់ភេទផ្ទុយគ្នា

ដើម្បីជាប្រយោជន៍ក្នុង ការទាក់ទងចងសម្ព័ន្ធភាព

និងការធ្វើឲ្យសមរម្យចំពោះភេទផ្ទុយគ្នា

រូមទាំងដើម្បីការពារកុំឲ្យមាន ការយល់ច្រឡំ

និងការពារកំហុសឆ្គងខាងភេទ ដែលវាអាចកើតមាន

ឡើង។យើងគួរតែសិក្សាស្វែងយល់ពីភាព

ខុសគ្នារវាងភេទប្រុស និងភេទស្រ្តី លើផ្នែក

រាងកាយ អារម្មណ៍

ការគិត និងសង្គម។ ជាពិសេសក្នុងរឿងអារម្មណ៍

និងការគិត ដែលទាត់ទង នឹងសម្ព័ន្ធភាព

រវាងភេទ ដូចជា ភាពខុសគ្នាក្នុងការគិតរវាបុរសនិង

ស្ត្រី លើរឿងស្រលាញ់ និងការត្រេកត្រអាល

និងដំណាក់កាលនៃសម្ព័ន្ធភាពរវាងភេទដែល

ចែកចេញជាបីដំណាក់កាលៈ
ដំណាក់កាលទី១
មិត្តភាពមិត្តភាពគឺជាការចាប់ផ្តើមមានសម្ព័ន្ធភាពជា

មួយគ្នារវាងមនុស្សដែលមានការយកចិត្តទុក

ដាក់នឹងគ្នាបន្ទាប់ពីបានស្គាល់គ្នា បាននិយាយ

ផ្លាស់ប្តួរការយល់ឃើញរវាគ្នា បានស្វែងយល់ចិត្តគ្នា

ទៅវិញទៅមក ក៏កើតមានការពេញចិត្តគ្នា
ហើយក៏ក្លាយជាមិត្តល្អនឹងគ្នា។
ដំណាក់កាលទីពីរ

ការស្រលាញ់ពេលបុរសនិងស្ត្រីរាប់

អានសេពគប់ជាមួយគ្នាយូរៗទៅ

ក៏អាចប្តូរពីមិត្តភាពមកជាគូសង្សារ

ដែលមានការស្រលាញ់គ្នាបាន។

បុរសនិងស្ត្រីត្រូវពិចារណា

អោយបានច្បាស់លាស់ពីការទទួល អារម្មណ៍របស់

ខ្លួននិង របស់ភេទផ្ទុយគ្នា ថាតើអារម្មណ៍នោះ

គ្រាន់តែជាការពេញចិត្ត ឬមួយ ជាការស្រលាញ់?

តើមានការស្រលាញ់ដែលអាចនឹងរួមរស់ជាមួយគ្នា

ឬវាជាការត្រេកត្រអាលដែល មានសេចក្តី

ត្រូវការរួមភេទប៉ុណ្ណោះ? ដូចនេះដើម្បី

ការពារកុំអោយមានការខកបំនង ឬសំរេចចិត្តខុស

ក្នុងរឿងស្នេហា គួរតែចំណាយពេល

ត្រិះរិះពិចារណាអោយបាន

ល្អិតល្អន់ ប្រឹក្សាជាមួយមនុស្សចាស់ និងត្រូវស្តាប់ការ

ដាស់តឿនរបស់មនុស្សចាស់ដែលមាន

បទពិសោធន៍ច្រើនជាង ព្រោះការស្រលាញ់

អាចអោយមនុស្សមានសេចក្តីសុខ

និងអាចមានសេចក្តីទុក្ខសោកក្នុងមួយ

ជីវិតក៏មានដែរ។

ដំណាក់កាលទីបី ការរួមភេទ

ការរួមភេទក្រោយពីមានមិត្តភាពល្អរវាងគ្នានឹងគ្នា

ក្រោយពីមានភាពស្និទ្ធស្នាលនឹងគ្នា ហើយមាន

ឪកាសនៅតែពីរនាក់កន្លែងស្ងាត់កំបាំងណាមួយ

គួបផ្សំនឹងកត្តាជំរុញផ្សេងៗទៀតដោយអាចមាន

ការស្រលាញ់ជាមូលដ្ឋានផងនោះ ក៏ច្រើនតែធ្វើការ

ការរួមភេទក្រោយពីមានមិត្តភាពល្អរវាងគ្នានឹងគ្នា

ក្រោយពីមានភាពស្និទ្ធស្នាលនឹងគ្នា ហើយមាន

ឪកាសនៅតែពីរនាក់កន្លែងស្ងាត់កំបាំងណាមួយ

គួបផ្សំនឹងកត្តាជំរុញផ្សេងៗទៀតដោយអាចមាន

ការស្រលាញ់ជាមូលដ្ឋានផងនោះ ក៏ច្រើនតែធ្វើការ

ហើយបញ្ចប់ដោយការយល់ព្រមរួម

ភេទជាមួយភាគីបុរសនៅ ទីបំផុត។ចំនែកឯបុរសគោលដៅ

ខ្ពស់បំផុតក្នុងសម្ព័ន្ធរវាងភេទ

គឺត្រូវការរួមភេទដើម្បីបន្ធូរអារមន្មណ៍ ត្រេកត្រអាល

ដោយពុំមានមិត្តភាពឬការស្រលាញ់ក៏បានដែរ។

ដូចនេះ ទើមសម្ព័ន្ធភាពរវាងភេទ បុរស ច្រើនតែមិនប្រព្រឹត្ត

ទៅតាមដំណាក់កាលទេ។

ពោលគឺ អាចចាប់ផ្តើមពី មិត្តភាពហើយក៏មាន

ការរួមភេទដោយពុំចាំបាច់មាន ការស្រលាញ់ឡើយ

ឬអាចចាប់ផ្តើមពីការរួមភេទតែ ម្តងក៏មានដែរ។ដូចនេះ

ទាំងបុរសទាំងស្រ្តី គួរយល់ដឹងពីធម្មជាតិខាងភេទ

ដែលខុសប្លែកគ្នាខាង លើនេះ។

ភាគីស្រ្តីមិនគួរនឹងស្មានថា ការដែលភាគីបុរសបាន

ប៉ះរាងកាយឬអោបថើបខ្លួនព្រោះតែ ស្រលាញ់ ជានិច្ចទេ។

តាមពិតទៅគេអាចធ្វើបែបនេះព្រោះ តែតំរួវការខាងផ្លូវភេទ

តែមួយមុខប៉ុណ្ណោះក៏បាន។

ចំនែកភាគីខាងបុរសបើពុំ ស្រលាញ់ភាគីស្ត្រីពិតប្រកដទេ

ក៏មិនគួរលូកលាន់ មិនគួរបោកបញ្ឆោត

ឬប្រើកម្លាំងបង្ខំឡើយ ព្រោះការរួមភេទ

គួរតែកើតចេញពីការស្រលាញ់ជាមូលដ្ឋានសំ

ខាន់ របស់ ភាគីទាំងពីរ និងគួរតែមានការ

ទទួលស្គាល់ពីសង្គមផងដែរ។អារម្មណ៍ ដែលទាក់ទងនឹង

សម្ព័ន្ធភាពរវាងបុរសនិងស្ត្រីនៅពេលមនុស្ស

យើងចូលដល់វ័យកំលោះក្រមុំ គឺតែង

មានការប្រែប្រួលផ្នែកអារម្មណ៍

រាងកាយ ចិត្ត គំនិត និង សតិបញ្ញា។

ផ្នែករាងកាយទាក់ទង នឹងទំហំរាងកាយ

និងរូបរាង។ ខាងផ្នែកបញ្ញាក៏មាន

ការអភិវឍ្ឍន៍យ៉ាងច្រើនលើការគិតប្រកប

ដោយការមានហេតុផល។

ចំណែកចិត្តក៍មានការ ប្លែក

អារម្មណ៍ខាងទទួលអារម្មណ៍

ដែលទាក់ទងនឹងខ្លួនឯង ជាមួយនិងភេទមួយទៀត។

ក្នុងករណីខាងលើនេះ យកមកពណ៌នាតែ៣ ចំនុច

គឺ ការពេញចិត្ត ការស្រលាញ់ និងការ ត្រេកត្រអាលៈ

១- ការពេញចិត្ត (Sexual satisfaction)

ពេលចាប់ផ្តើមមានសម្ព័ន្ធរវាងភេទ

ក៏រមែងកើតមានការពេញចិត្ត រវាងភេទ

ផ្ទុយគ្នាជានិច្ច។ ករណីនេះអាចនិយាយថា

ការទទួលអារម្មណ៍ភេទដ៏សំខាន់

ណាស់សំរាប់វ័យកំលោះក្រមុំ ព្រោះវាជា

បទពិសោធថ្មីមួយសំរាប់ជីវិត។

ប៉ុន្តែទោះជា ការពេញចិត្តនិងការស្រលាញ់ខុសប្លែកពី

គ្នាយ៉ាងច្រើន ក៏ដោយ ក៏មានកំលោះក្រមុំ

មិនតិចទេដែលមានការយល់ច្រឡំ

ដោយគិតថាការពេញចិត្ត គឺជាការ ស្រលាញ់ទៅវិញ។

តាមពិតទៅការពេញចិត្តជាការ ទទួលអារម្មណ៍

ដែលកើតមានការយកចិត្ត ទុកដាក់នឹងរូប ក្លិន

សំលេង និងការប៉ះពាល់ភេទផ្ទុយគ្នា

ដែលភាគច្រើនតែង

មានគុណសម្បត្តិត្រូវគ្នា នឹងបទដ្ឋានដែល

បានកំណត់ទុក

ក្នុងចិត្តរួចទៅហើយ ទើបកើតមាន

ការពេញចិត្តនិងការឈ្លក់វង្វេង។

ប៉ុន្តែការពេញ ចិត្តច្រើនតែកើតមានឡើង

ជាបណ្តោះអាសន្នប៉ុណ្ណោះ អាចងាយនឹង

ប្រែប្រួលនឹងកើតឡើង

ច្រើន លើកច្រើនសារ។ ទោះជាយ៉ាងណាការ

ពេញចិត្តក៏អាចឈាន

ទៅកាន់ការស្រលាញ់បានដែរ។

២- ការស្រលាញ់ (Affection)


ការស្រលាញ់មិនមែនអ្វីដែលរាងកាយត្រូវការនោះ

ទេ តែវារួមចំនែកក្នុងការគាំទ្រដល់

ដំនើរ វិវត្តជាប្រក្រតីនៃចិត្តរបស់បុគ្គល។

ការស្រលាញ់ជាអារម្មណ៍មួយប្រភេទដែលមនុស្សបាន

សំដែង នូវការទទួលអារម្មណ៍ចំពោះការប៉ះទង្គិចនឹងអ្វីមួយ

ទាំងរូបិយ និងអរូបិយ ដូចជាបុគ្គល វត្ថុ

សត្វ សាសនា លទ្ធិ ទស្សនវិជ្ជា មនោគមវិជ្ជា ជាដើម។ល។

ដូចនេះការស្រលាញ់និយាយបានថា ជាការ

ពាក់ព័ន្ធនឹងអារម្មណ៍ ចិត្ត ដែលអាចចែកចេញជាច្រើន

ដូចជា ស្រលាញ់ខ្លួនឯង មិត្តភក្តិ ស្រលាញ់

មនុស្សភេទផ្ទុយគ្នា និងស្រលាញ់មនុស្ស

ដែលខ្លួនគោរពជាដើម។ ការស្រលាញ់ទាំងនេះអាច

ចាត់ទុកវាជាវត្ថុដែលមានតំលៃបំផុតសំរាប់ជីវិតរបស់មនុស្សយើងគ្រប់គ្នា។

ការស្រលាញ់របស់មនុស្សចំពោះភេទផ្ទុយគ្នា

គឺជាសម្ព័ន្ធភាពខាងអារម្មណ៍ រវាងបុគ្គល និងបុគ្គល

ដោយត្រូវចំនាយពេលដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក

ដែលអាចនាំមកភាពទន់ភ្លន់ ការយកចិត្តទុកដាក់ជាពិសេស

ការជឿជាក់ ការទុកចិត្ត ភាពស្មោះត្រង់ និងស្ថិត

នៅយូរអងែ្វង តែ ប្រាសចាកភាពអាត្មានិយម ហើយថែមទាំង

មានសេចក្តីរួមសុខរួមទុក្ខជាមួយគ្នា ដោយព្យាយាមធ្វើ អ្វីៗ

គ្រប់បែបយ៉ាងដើម្បីអោយមនុស្សដែលជា

ទីស្រលាញ់របស់ខ្លួន និងមានសេចក្តីសុខច្រើន បំផុត។
៣- ការត្រេកត្រអាល

ការត្រេកត្រអាល គឺជការស្វែងរកភាពសុខ

ស្រួលពីអ្នកដទៃ ជាការសំដែងចេញនូវភាពអាត្មា

និយមក្នុងលក្ខណៈផ្សេងៗច្រើនរឺតិចខុសប្លែកពីគ្នា

ក្នុងខណៈពេលណាមួយមិនទៀងទាត់។

ប្រភពនៃការត្រេកត្រអាលមានការទាក់ទងនឹងតម្រេច

ដែលបណ្តាលលពីការអន្ទង អារម្មណ៍ខាងក្រៅ

ដូចការដឹងរសជាតិ ការហិតខ្លិន និងការប៉ះពាល់។
ក- ការមើល

សំរាប់បុរស អ្វីដែលធ្វើអោយគេកើតមានអារម្មណ៍

ចង់រួមភេទច្រើនបំផុត គឺការមើលរូប ការរួមសង្វាស

ឬការរួមភេទរវាងបុរសនិងស្រ្តី ការសំលឹងមើល

ប្រដាប់ភេទរបស់ស្ត្រី និងការសម្លឹង មើលស្ត្រី

ទោះមានសំលៀកបំពាក់ឬពុំមានក្តី។

ចំនែកស្រ្តីវិញ អ្វីដែលអាចទាក់ទាញអោយមាន

អារម្មណ៍ពីការមើលច្រើនបំផុតគឺការអាន សៀវភៅ

ឬអត្តបទដែលទាក់ទងនឹងបទស្នេហារបស់តួឯកក្នុងរឿង។

រងបន្ទាប់គឺការសំលឹងមើល បុរសជាពិសេសបរុសណាដែលនាង

បានជាប់ចិត្តរួចទៅហើយ ឬ មើឈុតស្នេហាក្នុងរឿង។

ខ- ការដឹងរសជាតិ

ការដឹងរសជាតិក្នុងផ្លូវភេទកើតពីការជញ្ជក់មាត់រវាងគ្នានឹងគ្នា។

ភាពផ្អែមល្ហែមដែលកើតពី ការជញ្ជក់បបូរមាត់ ការបឺតអណ្តាត

និងរសជាតិនៃទឹកមាត់របស់ភាគីម្ខាងទៀត ក៏អាចធ្វើអោយ

អារម្មណ៍រួមភេទបានដែរ។
គ-ការហិតក្លិន

ក្លិនអាចអន្ទងអោយមានខាងអារម្មណ៍ចង់រួមភេទបានដែរ។

ប៉ុន្តែក្លិនតែមួយដដែលនោះ វា អាចអន្ទងអារម្មណ៍

ចង់រួមភេទរបស់មនុស្សម្នាក់ ឯមនុស្សម្នាក់គាត់

គ្មានអារម្មណ៍សោះក៏មានដែរ។
ឃ-ការស្តាប់

សំលេងមានឥទ្ធិពលទាំងការទាក់ទាញ

និងការទប់ស្កាត់អារម្មណ៍ភេទបានដែរ។

ជួនកាល អំនាចរបស់សំលេង តន្ត្រីមានភាពសំខាន់ក្នុងការអន្ទង

អារម្មណ៍ឬការបង្កើតមានអារម្មណ៍ចង់រួមភេទ ។

ង-ការប៉ះពាល់

ការប៉ះពាល់មានភាពសំខាន់ក្នុងការមានអារម្មណ៍ច្រើនបំផុត។

រ៉េផ្លិចរបស់ស្បែក តាមបរិវេន ផ្សេងៗពីគ្នា ដូចការទទួលអារម្មណ៍

ស្ថិនៅត្រង់ម្រាមដៃ និងចុងអណ្តាត។

ចំនែករ៉េផ្លិចទទួល អារម្មណ៍មាននៅតាមស្បែកនៃរាងកាយ។

បើសិនណាអ្នកមានចេតនាប៉ពាល់រាងកាយ

ភេទផ្ទុយគ្នាដោយប្រើអវយវៈដែលបញ្ជូនការ

ទទួលអារម្មណ៍ និងស្ថិតក្នុងខណៈពេលដែល

អ្នកត្រូវរងការប៉ពាល់នោះ កំពុងស្ថិតក្នុង

អារម្មណ៍សម ស្របនឹងរឿងភេទ វាក៏អាចធ្វើ

អោយអ្នកនោះកើតមានអារម្មណ៍ត្រេកត្រអាល

នឹងកាមតណ្ហាយ៉ាង ខ្លាំង។ បើអ្នកប៉ពាល់

ដោយមិនមានចេតនា តែអ្នកដែលរងនូវការ

ប៉ះពាល់កំពុងស្ថិតក្នុង អារម្មណ៍ ត្រេកត្រអាលនឹង

ស្នេហានោះ ការប៉ះពាល់តែបន្តិចបន្តួច

ឬការប៉ះពាល់ដោយថ្មមស្រាលៗ ថ្មមៗ

បំផុត ក៍អាចអន្ទងអោយកើតមានអារម្មណ៍ចង់រួមភេទដែរ។

កាមការសិក្សារបស់អ្នកស្រាវជ្រាវនៅបរទេស

បានបង្ហាយថាការប៉ះពាល់រវាងបុរសនិងស្ត្រី

ក្នុងលក្ខណៈផ្សេងៗគ្នា វាអាចនឹងឈានទៅ

ដល់ការរួមភេទបាន ដូចតទៅ៖

ការចាប់ដៃ អាចឈានទៅដល់ការរួមភេទ បាន 10 ភាគរយ

ការថើប អាចឈានទៅដល់ការរួមភេទ បាន 60ភាគរយ

ការស្ទាបអង្អែល អាចឈានទៅដល់ការរួមភេទ បាន 80ភាគរយ

ការលួងលោមយកចិត្ត អាចឈានទៅដល់ការរួមភេទ បាន 100 ភាគរយ

ក្នុងការទទួលអារម្មណ៍ដែលទាក់ទងនឹងសម្ព័ន្ធភាពរវាងភេទនេះ អាចមានយុវវ័យខ្លះ

មានការយល់ច្រលំក្នុងរឿង "ការស្រលាញ់" និង"ការត្រេកត្រអាល"។

ពោលគឺភាគីស្រ្តីច្រើនតែមើលសម្ព័ន្ធរវាងភេទក្នុងភ្នែក
នៃការស្រលាញ់ ហៅថា មើលបែបរ៉ូមែនទិច (Romantic)

គឺឃើញការស្រលាញ់ជាអ្វីដែលល្អស្អាត

ជាភាពកក់ក្តៅ និងសេចក្តីសុខខាងផ្លូវចិត្ត។

ជាពិសេសស្ត្រីច្រើនតែយល់ថាស្រលាញ់

របស់ខ្លួនជាការស្រលាញ់អមតៈ

សមល្មមនឹងធ្វើការ លះបង់ខ្លួនប្រាណ។

តាមពិតទៅ ក្តីស្នេហ៍ក្នុងយុវភាព ជាក្តីស្នេហ៍

ប្រភេទតាំងលើមូលដ្ឋាននៃការឆក់ឧកាស

ដែលមានតែភាពទន់ខ្សោយតែប៉ុណ្ណោះ

ព្រោះវាកើតឡើងត្រឹមតែខណៈពេលមួយ

ហើយក៏រលាយ បាត់ទៅវិញ ពុំមានអ្វីជាក់លាក់ មិនពិតប្រាកដ

និងពុំយូរអង្វែងឡើយ។ចំនែកបុរសច្រើនតែមើល

សម្ព័ន្ធភាពរវាងភេទក្នុងផ្នែកនៃការត្រេកត្រអាល

ហៅថា មើលបែបអ៊ីរ៉ូតិច (Erotic)

ដែលជាការស្វែងរកការពេញចិត្តខាងភេទ និងការរួមភេទ ទើបគេត្រូវ

ការប៉ះពាល់និងរួមភេទជាមួយស្ត្រីពេលដែលមាន

ឧកាសដោយពុំចាំបាច់មានការស្រលាញ់

ជាមូល ដ្ឋានឡើយ។ គឺត្រឹមតែការពេញចិត្តលើរូបរាង

និងមុខមាត់របស់ភាគីស្រ្តី ក៏ជាការគ្រប់គ្រាន់ទៅ ហើយ។ ប៉ុន្តែភាគីស្រ្តីភាគច្រើនគិតថាការលូកលាន់របស់បុរស

លើខ្លួនប្រានគាត់ជាការស្រលាញ់ របស់បុរសនោះ

ហើយក៏ព្រមលះបង់ខ្លួនប្រាណ

អោយបុរសនោះដើម្បីបង្ហាញថាការស្រលាញ់របស់ នាងចំពោះបុរសនោះវិញ។
ដំណាក់កាណ៍នៃការអភិវឌ្ឍសម្ព័ន្ធភាពរវាងភេទ

ការមានសេចក្តីស្នេហានិងសម្ព័ន្ធភាពខាងភេទ

វាពុំមែនអាស្រ័យសភាវគតិនោះទេ តែវាជា

ការអភិវឍ្ឍន៍តាមដណាក់កាណ៍ដែលកើតមាន

ពីយន្តការរបស់ខួរក្បាល និងសម្ព័ន្ធភាពដែលមាន

និងរវាងគ្នានឹងគ្នា ដូចតទៅនេះ៖
១-ការចែចង់(Court Ship)

ការចែចង់គឺជាការស្វែងរកមនុស្សដែលត្រូវ

នឹងក្តីស្រមៃក្តីប្រាថ្នារបស់ខ្លួនច្រើនបំផុត

តាមដែលអាចធ្វើទៅបាន។ ក្នុងដំកាលដំបូង

វាជាការជ្រើសរើសយកមនុស្សខ្លួនពេញចិត្ត

ឬរហូតដលកម្រិតមួយដែលខ្លួនគិតថា អាចនឹង

ជើ្រសរើសយកអ្នកនោះមកធ្វើជាគូគ្រងបាន។

ប៉ុន្តែតាមពិតទៅ ការចែចង់វាអាស្រ័យលើការស្រលាញ់

សេចក្តីស្នេហា និងការពេញចិត្ត តាមបែប យុវវ័យតែប៉ុណ្ណោះ។
២-ការណាត់ជួប(Dating)

ការណាត់ជួបគឺជាការកំនត់ជួបរវាងមនុស្ស
ពីរនាក់បំនងជួបសាសងគ្នាផ្តោះផ្តងគ្រាន់ជាការ លំហែកាយ ដើម្បីបានបន្ទួរអារម្មណ៍ក្នុងរយៈពេលខ្លីៗណាមួយ។
ក្រោយពីចន្លោះពេលនោះអ្នកទាំងពីរភាគី
ក៍អាចបញ្ចប់សម្ព័ន្ធភាពដោយពុំមានបន្ទុកអ្វីឡើយ
ឬពុំមានការពាក់ព័ន្ធអ្វីនឹងគ្នា

ទៀតក៍បាន តាមតែគេជ្រើសរើសយក។

៣-ការទៅមករកគ្នាជាប្រចាំ(Going Steady)

ការទៅមករកគ្នាជាប្រចាំ ជាការប្រែប្រួល

ពីការណាត់ជួបគ្នាច្រើនៗនាក់ទៅជា

ការណាត់ជួប គ្នាតែពីរនាក់ស្ងាត់ៗ

និងដើរលេងជាមួយគ្នាជាប្រចាំ។

ទាំងនេះវាបានបង្ហាញនូវការចូលចិត្តនឹងគ្នា

ឬអាចមានបំណងទាក់ទងច្រើនជាងនេះ។

ប៉ុន្តែជួនកាលវាមិនមែនជាការស្រលាញ់ឡើយ។

៤-ការភ្ជាប់ពាក្យ

ជាល័ក្ខណ្ឌដែលកើតមាននៅពេលដែលភាគីទាំងពីរ

មានបំនងរៀបការជាមួយគ្នា ចង់រួមរស់ នឹងគ្នា

តទៅអនាគត ដែលអាចជួយអោយកូនកំលោះកូន

ក្រមុំអាចទាក់ទងនឹងគ្នាយ៉ាងជិតស្និតបាន ដោយពុំ

មានការខ្លាចក្រែងមានពាក្យនិន្ទាពីអ្នកដទៃ។

ប៉ុន្តែទោះមានការភ្ជាប់ពាក្យយ៉ាងណាក៏ដោយ

ក៏ចាស់ៗខ្លះមិនអនុញ្ញាតអោយក្មេងៗ

ស្និទ្ធស្នាលនឹងគ្នាដែរ។

៦ការរៀបការ

ជាទង្វើដែលកំលោះក្រមុំដែលស្រលាញ់គ្នានិង

ប្រាថ្នារួមរស់រួមសុខរួមទុក្ខជាមួយគ្នាទៅតាម ផ្លូវប្រពៃណី

ដើម្បីនឹងប្រកាសអោយញាតិសន្តាននិងសង្គម

បានដឹងឮជាផ្លូវការ និងអាចមានការរួម ភេទដែល

សង្គមទទួលស្គាល់។បច្ច័យដែលធ្វើ

អោយមានការរួមភេទការមានការរួមភេទ

របស់មនុស្សបណ្តាលមកពីរបច្ច័យ ៣ យ៉ាងគឺៈ

១- បច្ច័យជីវវិទ្យា(Biology)

ឥទ្វិពលរបស់អរម៉ូនភេទមានការប្រែប្រូលទាំង

ផ្នែករាងកាយនិងចិត្តរបស់យុវវ័យ ធ្វើឲ្សកើត

មានកំលាំងជំរុញខាងភេទ(Sex Drive)

តាមធម្មជាតិដែលធ្វើឲ្យចាប់អារម្មណ៍

ចង់ដឹង ចង់យល់ ក្នុងរឿងរួមភេទ រហូតដល់ចង់

សាកល្បងរួមភេទ ហើយទីបំផុតក៏មានការរួមភេទ។

២-បច្ច័យចិត្តវិទ្យា(Psychology)

មនសិការភាពជាស្រ្តី ដែលជំរុញឲ្យមានអារម្មណ៍

ត្រូវការចង់បំពេញតួនាទីធើ្វជាភរិយា(Role of wife)

និងតួនាទីធ្វើជាម្តាយ(Role of mother)

បានរុញច្រានឲ្យស្រ្តីមានការរួមភេទ។ ដូចគ្នានេះដែរ

មនសិការភាពជាបុរសដែលបានធ្វើឲ្យមានអារម្មណ៍

ចង់បំពេញតួនាទីជាស្វាមី(Role of husband)

និង តួនាទីជាឪពុក (Role of father) ។

ម្យ៉ាងទៀតបតាមធម្មជាតិមនុស្សគ្រប់រូបរមែង

ត្រូវការភាពជាម្ចាស់ ត្រូវការភាពកក់ក្តៅ

ខាងផ្លូវចិត្ត ត្រូវការស្រលាញ់គេ និង

ត្រូវការគេស្រលាញ់ខ្លួនវិញដែរ។

ហេតុនេះបើបុគ្គលណាជួបប្រទះនឹងបញ្ហាខ្លះ

សម្ព័ន្ធភាពល្អក្នុងក្រុមគ្រួសារ ខ្វះក្តីស្រលាញ់

ខ្វះភាព កក់ក្តៅ គ្មានអ្នកយល់ចិត្ត

ឬមានបញ្ហាគ្រាំគ្រាចិត្តក្នុងរឿង

អ្វីមួយក៏ដោយ វាអាចនឹងធ្វើឲ្យគេប្រឹង ប្រែងស្វែង

រកសម្ព័ន្ធភាពជាមួយនឹងភេទផ្ទុយគ្នា ដើម្បីយកមកបំ

ពេញកង្វះខាតនោះឬដើម្បីបង្កើត

ឲ្យមានភាពពេញចិត្តឲ្យដល់ខ្លួនឯង

ហើយបន្ទាប់មកក៏មានការរួមភេទ។

៣- បច្ច័យសង្គមវិទ្យា (Sociology)

សង្គមជាអ្នកកំនត់តួនាទីនិងការសម្តែងចេញខាងភេទ

តែបច្ចុប្បន្នវប្បធម៌បរទេសបាន ជ្រៀត ចូលមក

និងមានឥទ្ធិពលយ៉ាងច្រើនក្នុងសង្គមខ្មែរយើង

តាមរយៈបច្ចេកវិជ្ជាទំនើប ហើយលំនាំនៃ ដំនើរជិវិត

ក៏បានប្រែប្រួលខ្លះទៅដែរ។ ស្របពេលនោះដែរ

បុរសនិងស្ត្រីក៏មានការសម្តែងចេញនូវ ការស្រលាញ់

ស្និទ្ធស្នាលគ្នាច្រើនឡើងដែរ។

ទង្វើនេះ រមែងជះឥទ្ធិពលដល់ព្រឹត្តិកម្មខាងភេទ

និងអាចជំរុញឲ្យមានការរួមភេទបាន។ដូចនេះ

ការមានសម្ព័ន្ធភាពខាងភេទមុនពេលរៀបការ

ឬ ការទុំមុនស្រគាលរបស់យុវវ័យ បច្ចុប្បន្ន

មានឲកាសកើតឡើងងាយជាង ច្រើនពីកាលពីអតីតកាល។

ចំណែកមូលហេតុដែលអូសទាឲ្យបុរសនិងស្ត្រីមាន

ការរួមភេទ ឬពុំមានការរួមភេទមុន

រៀបការ មានដូចតទៅៈ

ក- មូលហេតុដែលធ្វើឲ្យមានការរួមសង្វាសឬរួមភេទមុនពេលរៀបការជាការ

តបស្នងដល់សេចក្តីត្រូវការខាងភេទរបស់បុរសនិង

ស្រ្តីជាការពិសោធសមត្ថភាពខាងភេទ

ដើម្បីភាពសប្បាយរីករាយ បំពេញសេចក្តី

ត្រូវការខាងរាងកាយនិង ចិត្តជាការត្រៀមខ្លូន

មុននឹងមានគូគ្រងពិតប្រកដជាការ

សម្រេចសេចក្តីត្រូវការខាងភេទរវាងទាំងពីរភាគីដើម្បី

បានដឹងពីបញ្ហានិងសេចក្តីត្រូវការរបស់ភាគីម្ខាងទៀតមុនរៀបការ

ដើម្បីជាការសាកល្បងនិងពិនិត្យមើលថាអាច

និងចុះសម្រុងនឹងគ្នាឬទេក្នុងរឿងភេទជាការពិនិត្យ

សាកល្បងមើលថាខ្លួនមានភាពជាប្រក្រតីខាង

ភេទឬទេដើម្បីចងភាគីម្ខាងទៀតទុក.......
ខ- មូលហេតុដែលធ្វើឲ្យមិនមានការរួមសង្វាសឬរួមភេទមុនពេលរៀបការ